×

Mbappe ត្រូវសង FIFA ចំពោះការគេចវេះមួយ ក្រោយចប់ការប្រកួត World Cup

Kylian Mbappe នឹងត្រូវបង់ថ្លៃពិន័យសម្រាប់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានគេចវេះពីការចូលរួមក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

កីឡាករវ័យ 23 ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះ 3-1 របស់បារាំងលើប៉ូឡូញ និងជាតារាងឆ្នើមប្រចាំការប្រកួតក្នុងវគ្គសន្សំពិន្ទុផងដែរ។ ប៉ុន្តែគេបានគេចវេះពីកាតព្វកិច្ចជាមួយប្រព័ន្ធផ្សព្វផ្សាយ ស្របពេលដែលសំណួរទាក់ទងនឹងអនាគតរបស់គេជាមួយក្លិប Paris Saint-Germain ត្រូវបានរំពឹងថានឹងសួរនៅក្នុងសន្និសីទសារព័ត៌មាននោះ។

FIFA តម្រូវឱ្យអ្នកឈ្នះ Player of the Match ចូលរួមសន្និសីទសារព័ត៌មាន ក្រោយការប្រកួត ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានបដិសេធមិនបង្ហាញខ្លួនទេ កាលពី 2 ប្រកួតកន្លងទៅ។

Mbappe បាននិយាយក្រោយបារាំងឈ្នះប៉ូឡូញ ថា៖ “នៅពេលដែលខ្ញុំចង់ផ្តោតលើការលេងនៅលើទីលាន ខ្ញុំនឹងធ្វើបែបនេះ។ ខ្ញុំបានឮថាសហព័ន្ធបាល់ទាត់បារាំងនឹងត្រូវបានពិន័យ ដូច្នេះខ្ញុំនឹងចេញថ្លៃពិន័យ ព្រោះសហព័ន្ធមិនគួរចេញថ្លៃពិន័យជំនួសខ្ញុំឡើយ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង