×

វីដេអូ Highlight នៃការប្រកួតរវាងជប៉ុនជាមួយក្រូអាត វគ្គ16ក្រុមចុងក្រោយWorld Cup

ជប៉ុន បានប្រកួតស្មើជាមួយក្រូអាតនៅម៉ោងធម្មតានិងថែម 15 នាទីពីរដង ប៉ុន្តែក្រុមសាមូរ៉ៃ បានរងបរាជ័យនៅក្នុងពេលទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីកីឡាករជប៉ុនចំនួន 3 នាក់ស៊ុតមិនឆ្លងអ្នកចាំទីក្រូអាតបានឡើយ។

អ្នកចាំទី Dominik Livakovic គឺជាវីរបុរសរបស់ក្រុមក្រអាត ដោយបានសង្គ្រោះបាល់ប៉េណាល់ទីចំនួន 3 គ្រាប់ ខណៈពួកគេ បានយកឈ្នះលើក្រុមជប៉ុន 3-1 ក្នុងការទាត់ប៉េណាល់ទី ដើម្បីឈានទៅវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ជប៉ុន បាននាំមុខនៅពីរនាទីមុនចប់វគ្គទីមួយ នៅពេលដែលខ្សែប្រយុទ្ធ Daizen Maeda របស់ក្លិប Celtic បានស៊ុតបញ្ចូលទី។ ក្រូអាតបានតាមស្មើក្នុងវគ្គទី 2 ដោយការតែតបញ្ចូលទីរបស់ Ivan Perisic ពីការបញ្ជូនរបស់ Dejan Lovren ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង