ប្រេស៊ីល បានយកឈ្នះយ៉ាងងាយស្រួលទៅលើកូរ៉េខាងត្បូង ក្នុងលទ្ធផល 4-1 នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្នុងកីឡដ្ឋាន 974 ទីក្រុងដូហា កាលពីយប់មិញ។
ចាប់ផ្ដើមបាន 7 នាទី ខ្សែប្រយុទ្ធ Vinicius Junior បានរកគ្រាប់បាល់បាន 1 គ្រាប់ ហើយ Neymar បានស៊ុតបាល់បញ្ចូលទីបន្ថែមគ្រាប់ទី 2 សម្រាប់ប្រេស៊ីល នៅ 6 នាទីបន្ទាប់។ Richarlison គឺជាម្ចាស់គ្រាប់បាល់ទី 3 នៅនាទីទី 29 មុនពេលដែល Lucas Paqueta បន្ថែមគ្រាប់ទី 4 និងជាគ្រាប់បាល់ចុងក្រោយរបស់ប្រេស៊ីល នៅនាទីទី 36។ ចំណែក Paik Seung-ho ដែលត្រូវបានប្ដូរចូលនៅវគ្គទីពីរសម្រាប់កូរ៉េខាងត្បូង បានរកគ្រាប់បាល់បាន 1 គ្រាប់ត្រឡប់មកវិញសម្រាប់កូរ៉េខាងត្បូង ពីការទាត់ពីចម្ងាយ។
ប្រេស៊ីល នឹងត្រូវប៉ះក្រូអាតដែលបានយកឈ្នះជប៉ុន នៅវគ្គ 8 ក្រុមចុងក្រោយ។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖