លោក Paulo Bento បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីកូរ៉េខាងត្បូង បានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ត្រឹមវគ្គ 16 ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមប្រេស៊ីល កាលពីយប់មិញ។
ក្រុមរបស់ Bento បានចាញ់ប្រេស៊ីល ក្នុងលទ្ធផល 4-1 ដែលបានធ្វើឱ្យបុរសវ័យ 53 ឆ្នាំមកពីប្រទេសព័រទុយហ្គាល់បានសម្រេចចិត្តលាឈប់ បន្ទាប់ពីចូលដឹកនាំកូរ៉េខាងត្បូងកាលពីខែសីហា ឆ្នាំ 2018 ។
ក្រុមរបស់ Bento បានយកឈ្នះលើព័រទុយហ្គាល់ 2-1 ក្នុងការប្រកួតចុងក្រោយ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល H និងឈានទៅវគ្គ 16 ក្រុមចុងក្រោយ៕