×

យន្តហោះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ក្នុងគ្រាអាសន្ន

យន្តហោះដឹកក្រុមជម្រើសជាតិបាល់ទាត់អាល្លឺម៉ង់ បានប្រកាសអាសន្នពេលកំពុងហោះហើរ នៅលើទឹកដីស្កុតឡែន ហើយត្រូវបង្ខំឱ្យចុះចតនៅអាកាសយានដ្ឋានទីក្រុងអេឌីនបឺក។

យន្ដហោះរបស់ក្រុមអាល្លឺម៉ង់ បានជួបការលំបាកនៅកម្ពស់ជិត ៩ពាន់ម៉ែត្រពីដី ខាងលិចទីក្រុងArboath នៅឆ្នេរខាងកើត ហើយបានបត់ទៅភាគខាងលិចយ៉ាងខ្លាំង។

យន្តហោះបានចំណាយពេល ២០នាទី ដើម្បីចុះចតនៅរដ្ឋធានីរបស់ប្រទេសស្កុតឡែន ហើយយន្តហោះនៅតែបន្តប្រកាសភាពអាសន្នរហូតដល់ចុះចត។ វាមិនទាន់ច្បាស់នៅឡើយទេថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសភាពអាសន្នភ្លាមៗបែបនេះ។

សូមជម្រាបថា សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្វើដំណើរត្រឡប់ទៅទីក្រុង Frankfurt វិញបន្ទាប់ពីឈ្នះអ៊ីស្លង់ ៤-០ ក្នុងការប្រកួតជម្រុះ World Cup ។ កីឡាករ Timo Werner របស់ Chelsea និង Antonio Rüdigerក៏ដូចជា İlkayGündoğanរបស់ Manchester City ទំនងជាមួយបាននៅលើយន្តហោះនោះផងដែរ។

ជើងហោះហើរ Klasjet KLJ2703 បានធ្វើការបត់ភ្លាមៗ នៅចន្លោះទីក្រុង Dundee និង Arbroath ហើយចុះចតជាបន្ទាន់។ វាជាយន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ ។

យន្តហោះ បានសំកាំងជុំវិញទីប្រជុំជន Dunfermline និង Falkirk មុនពេលចុះចតដោយសុវត្ថិភាព នៅទីក្រុងអេឌីនបឺក នៅម៉ោងប្រហែល ៤ ព្រឹកម៉ោងនៅចក្រភពអង់គ្លេស។

គណនីធ្វីតធឺផ្លូវការរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសរសេរថា៖“ #infotweet សុវត្ថិភាព ជា ចម្បង។ ការចុះចតដោយសុវត្ថិភាព ដើម្បីជាការប្រុងប្រយ័ត្ន នៅទីក្រុងអេឌីនបឺក។ ពីទីនោះ បុគ្គលម្នាក់ៗ នឹងត្រឡប់មកវិញដោយខ្លួនឯង។” សារបន្តមួយបាននិយាយថា៖ “យើងមិនអីទេ។ ការត្រួតពិនិត្យសុវត្ថិភាពលើយន្តហោះកំពុងបន្ត។”

ជើងហោះហើរនេះ បានចេញដំណើរនៅម៉ោង ១:០៥ នាទីព្រឹកម៉ោងក្នុងស្រុក ពីអាកាសយានដ្ឋានអន្តរជាតិ Reykjavik ប្រទេសអ៊ីស្លង់៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង