×

វីដេអូ Highlight នៃការប្រកួតរវាងព័រទុយហ្គាល់ជាមួយស្វីស វគ្គ16ក្រុមចុងក្រោយWorld Cup

ក្រុមព័រទុយហ្គាល់បានបំបាក់ក្រុមស្វីស ក្នុងលទ្ធផល 6-1 ក្នុងវគ្គ 16 ក្រុមចុងក្រោយ នៅកីឡដ្ឋាន Lusail ដើម្បីឈានជួបជាមួយក្រុមម៉ារុក ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ព័រទុយហ្គាល់ បាននាំមុខមុនដោយខ្សែប្រយុទ្ធ Goncalo Ramos វ័យ 21 ឆ្នាំ នៅនាទីទី 17 មុនពេលដែលខ្សែការពារជើងចាស់ Pepe បានតែតបញ្ចូលទីនៅនាទីទី 33 ។ Ramos បានសម្រេចគ្រាប់បាល់ទី 3 សម្រាប់ព័រទុយហ្គាល់ និងជាអ្នកបញ្ជូនឱ្យ Raphael Guerriero ស៊ុតគ្រាប់ទី 4 នៅដើមវគ្គទីពីរ។

ខ្សែការពារ Manuel Akanji បានផ្ដល់គ្រាប់ 1 គ្រាប់ត្រឡប់មកវិញសម្រាប់ស្វីស ប៉ុន្តែ Ramos ទទួលបានហ៊ែកទ្រីកជាលើកដំបូងរបស់ខ្លួននៅ World Cup នៅនាទីទី 67 នៅមុនពេលខ្សែប្រយុទ្ធ Rafael Leao បានស៊ុតកោងបំប៉ោងសំណាញ់ស្វីស ដែលជាគ្រាប់បាលទី 6 របស់ព័រទុយហ្គាល់ និងចុងក្រោយនៃការប្រកួតនេះ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង