ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal បានទទួលការវះកាត់របួសជង្គង់ដោយជោគជ័យ ដែលធ្វើឱ្យខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងអវត្តមានពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
កីឡាករ Alex Telles មិត្តរួមក្រុមដែលមានអាយុ 25 ឆ្នាំ និងជាមិត្តរួមក្រុមប្រេស៊ីល បានរងរបួសជង្គង់ស្តាំរបស់ពួកគេ អំឡុងពេលដែលប្រេស៊ីលចាញ់កាម៉េរូន ក្នុងលទ្ធផល 1-0 កាលពីវគ្គចែកពូល។
Arsenal បានចេញសេចក្ដីថ្លែងការណ៍ ថា Jesus បានសម្រាកព្យាបាលរបួស ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់ការត្រឡប់មកវិញរបស់គាត់ទេ។ “មនុស្សគ្រប់គ្នានៅក្នុងក្លិបគាំទ្រ Gabby ហើយនឹងខិតខំប្រឹងប្រែងដើម្បីឱ្យគាត់ត្រលប់មកទីលានវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
Jesus បានស៊ុតបញ្ចូលទីបាន 5 គ្រាប់សម្រាប់ក្រុមកាំភ្លើងធំដែលកំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេបានផ្ទេរពី Manchester City ។
ប្រេស៊ីល នឹងត្រូវជួបជាមួយក្រូអាតក្នុងការប្រកួត World Cup វគ្គ 8 ក្រុមចុងក្រោយ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃទី៩ ខែធ្នូ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕