កីឡាករ Eden Hazard របស់បែលហ្ស៊ិក បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅអាយុ 31 ឆ្នាំ បន្ទាប់ពីបែលហ្ស៊ិក បានធ្លាក់ចេញពីការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ត្រឹមវគ្គចែកពូល។
Hazard ដែលជាខ្សែបម្រើប្រយុទ្ធ ឬខ្សែបម្រើស្លាប បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់បែលហ្សិកក្នុងឆ្នាំ 2008 នៅអាយុ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួន 126 ប្រកួតដោយស៊ុតបញ្ចូលទីបាន 33 គ្រាប់។
កីឡាកររបស់ Real Madrid បានបន្ថែមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “អរគុណសម្រាប់ភាពសប្បាយរីករាយទាំងអស់នេះចាប់តាំងពីឆ្នាំ 2008។ ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពជាអន្តរជាតិរបស់ខ្ញុំ។”
Hazard គឺជាផ្នែកមួយនៃក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដោយចាញ់បារាំង 1-0 និងបានបន្តយកឈ្នះក្រុមអង់គ្លេសដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3៕