ព្រះអង្គម្ចាស់ Sheikh Mohammed Ben Zayed Al Nahyane ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម គឺជាប្រមុខរដ្ឋចុងក្រោយ ដែលបានអបអរសាទរជាមួយព្រះមហាក្សត្រ Mohammed ទី6 និងប្រជាជនរបស់ម៉ារ៉ុក ក្នុងឱកាសដែលក្រុមបាល់ទាត់ម៉ារ៉ុកបានឈានទៅកាន់វគ្គ 8 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
ព្រះមហាក្សត្រ Mohammed ទី 6 បានទទួលការហៅទូរសព្ទពីប្រធានាធិបតីអារ៉ាប់រួម ដែលបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឱ្យម៉ារ៉ុកក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលឈានដល់ដំណាក់កាលនេះនៅក្នុង ការប្រកួតបាល់ទាត់ពិភពលោក។
ថ្មីៗនេះ ព្រះមហាក្សត្រម៉ារ៉ុក បានទទួលការអបអរសាទរពីប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាបុង Ali Bongo Ondimba ប្រធានាធិបតីនៃសាធារណរដ្ឋសេណេហ្គាល់ Macky Sall និងព្រះអង្គម្ចាស់ Hassan Ibn Talal នៃប្រទេសហ្ស៊កដានី។
ម៉ារ៉ុក នឹងត្រូវប៉ះព័រទុយហ្គាល់ នៅវគ្គបន្ទាប់ នាថ្ងៃទី 10 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។
ពួកគេបានយកឈ្នះលើអេស្ប៉ាញ នៅវគ្គ 16 ក្រុមចុងក្រោយ នៅក្នុងការទាត់បាល់ប៉េណាល់ទីដោយលទ្ធផល 3-0 បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់នៅក្នុង 120 នាទី៕