×

សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បញ្ជាក់ពីជំហររបស់ Ronaldo ក្រោយត្រូវបានឱ្យអង្គុយនៅកៅអីបម្រុង

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ បានច្រានចោលការផ្សព្វផ្សាយដែលអះអាងថា Cristiano Ronaldo បានគំរាមបោះបង់ចោលក្រុមជម្រើសជាតិអំឡុងការប្រកួត World Cup បន្ទាប់ពីគ្រូបង្វឹក Fernando Santos បានដាក់គាត់អង្គុយកៅអីបម្រុងក្នុងការប្រកួតទល់នឹងស្វីស ក្នុងវគ្គ16 ក្រុមចុងក្រោយ។

“សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ សូមបញ្ជាក់ច្បាស់ថា ប្រធានក្រុមជម្រើសជាតិ Cristiano Ronaldo មិនបានគំរាមចាកចេញពីក្រុមជម្រើសជាតិក្នុងប្រទេសកាតានោះទេ”។

Ronaldo បានជួបការលំបាកក្នុងការស្វែងរកគ្រាប់បាល់ ក្រោយពីស៊ុតបាល់ប៉េណាល់ទី1គ្រាប់ក្នុងការប្រកួតបើកឆាកពូលរបស់ព័រទុយហ្គាល់ទល់នឹងហ្គាណា។

ព័រទុយហ្គាល់ នឹងត្រូវជួបជាមួយម៉ារ៉ុកក្នុងវគ្គ 8ក្រុមចុងក្រោយ FIFA World Cup ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃទី 10 ខែធ្នូ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង