×

អាហ្សង់ទីនប៉ះក្រូអាត ខណៈបារាំងជួបម៉ារ៉ុកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC

យើងបានរកឃើញក្រុមទាំង 4 ដែលបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីការប្រកួតដ៏ជក់ចិត្តក្នុងវគ្គ 8 ក្រុមចុងក្រោយ ដែលបានបញ្ចប់កាលពីយប់មិញ។

បារាំង ដែលបានយកឈ្នះអង់គ្លេស 2-1 នឹងត្រូវឡើងទៅប៉ះម៉ារ៉ុក ដែលបានទទួលជ័យជម្នះដ៏ឱ្យភ្ញាក់ផ្អើលទៅលើព័រទុយហ្គាល់ ក្នុងលទ្ធផល 1-0 កាលពីយប់មិញ។

កាលពីម្សិលមិញ ការប្រកួត 2 គូផ្សេងទៀតមិនអាចរកឃើញអ្នកឈ្នះក្នុងរយៈពេល 120 នាទីបានឡើយ។ ក្នុងនោះ ក្រូអាត បានយកឈ្នះប្រេស៊ីល ដោយប៉េណាល់ទី បន្ទាប់ពីស្មើគ្នា 1-1 ។ ចំណែក អាហ្សង់ទីន បានទាត់បាល់ប៉េណាល់ទីយកឈ្នះហុល្លង់ បន្ទាប់ពីស្មើគ្នា 2-2 ។

ដូច្នេះ អាហ្សង់ទីន នឹងជួបជាមួយក្រូអាត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅយប់ថ្ងៃទី 13 ឈានចូលថ្ងៃទី 14 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។ បន្ទាប់មក បារាំង នឹងប៉ះម៉ារ៉ុក ដែល CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់នៅយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង