×

Ronaldo ថាសុបិនក្នុងការជួយឱ្យព័រទុយហ្គាល់លើកពានWorld Cupរលាយបាត់ហើយ

Cristiano Ronaldo បានបញ្ជាក់នៅលើបណ្ដាញសង្គមថា ក្តីសុបិនរបស់គាត់ក្នុងការជួយឱ្យព័រទុយហ្គាល់ ឈ្នះពានរង្វាន់ World Cup បានរលាយបាត់ទៅហើយ បន្ទាប់ពីព័រទុយហ្គាល់ បានចាញ់ម៉ារ៉ុក នៅវគ្គ 8 ក្រុមចុងក្រោយ។

កីឡាករវ័យ 37 ឆ្នាំរូបនេះ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមរបស់គាត់ថា ការឈ្នះពានរង្វាន់ World Cup គឺជាក្ដីសុបិនដ៏ធំបំផុតក្នុងអាជីពរបស់គាត់។ “ខ្ញុំបានបញ្ចេញសមត្ថភាពទាំងអស់នៅលើទីលាន។ ខ្ញុំមិនធ្លាប់បោះបង់វាចោលម្ដងណាឡើយ តែជា អកុសល ពេលនេះសុបិន នោះ បាន រលាយបាត់ទៅហើយ”។

Ronaldo បានក្លាយជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ចំនួន 5 ផ្សេងៗគ្នា ប៉ុន្តែគាត់ប្រហែលជាមិនតំណាងឱ្យព័រទុយហ្គាល់ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 ដែលទម្រាំដល់ពេលនោះ គាត់នឹងមានអាយុ 41 ឆ្នាំ។

Ronaldo រកបានមួយគ្រាប់តែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយប្រទេសកាតា ដោយធ្វើបានសម្រេចនៅក្នុងការទាត់ប៉េណាល់ទីទល់នឹងក្រុមហ្គាណា។

បច្ចុប្បន្ន Ronaldo មិនមានក្លិបលេងទេ បន្ទាប់ពីការបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លិប Manchester United កាលពីខែមុន បន្ទាប់ពីគាត់បានរិះគន់ក្លិបនៅក្របខណ្ឌ Premier League នេះនៅក្នុងបទសម្ភាសមួយជាមួយលោក Piers Morgan ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង