×

វីដេអូ Highlight នៃការប្រកួតរវាងក្រូអាតជាមួយប្រេស៊ីល វគ្គ8ក្រុមចុងក្រោយ World Cup

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្លាក់ចេញពីការប្រកួត FIFA World Cup Qatar 2022 នៅត្រឹមវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រូអាតនៅក្នុងការទាត់បាល់ប៉េណាល់ទី នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan កាលពីយប់មិញ។

ប្រេស៊ីល បានគិតថាពួកគេអាចនឹងទទួលបានជ័យជម្នះទៅលើក្រូអាត នៅក្នុងម៉ោងបន្ថែម 15 នាទីដំបូង នៅពេលដែលខ្សែប្រយុទ្ធ Neymar បានបំបែកពងមាន់ នៅនាទីទី 105+1 ។ ការអបអរសាទររបស់អ្នកគាំទ្រប្រេស៊ីល បានតែមួយភ្លែត នៅពេលដែលកីឡាករបម្រុង Bruno Petkovic បានទាត់បញ្ចូលទីតាមស្មើឱ្យក្រូអាត ពេលនៅសល់ 3 នាទីចុងក្រោយនៃម៉ោងបន្ថែម 15 នាទីលើកទីពីរ។

Rodrygo បានខកខាននៅក្នុងទាត់ប៉េណាល់ទីគ្រាប់ដំបូងសម្រាប់ប្រេស៊ីល ដោយសារអ្នកចាំទីក្រូអាត Dominik Livakovic បានការពារការបំប៉ោងសំណាញ់ទីពីការស៊ុតនេះ។ Marquinhos បានទាត់ចំបង្គោលទីក្នុងការទាត់ជាលើកទី 4 បណ្ដាលឱ្យបាល់ផ្លាតចេញ ដែលធ្វើឱ្យក្រូអាតដែលទាត់បាល់ប៉េណាល់ទីបានសម្រេចទាំង 4 គ្រាប់ រត់ទៅអបអរជាមួយ Livakovic ដែលក្លាយជាវីរបុរសរបស់ពួកគេជាលើកទីពីរ ក្នុងព្រឹតិការណ៍នេះ៕

ទស្សនាវីដេអូ Highlight ខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង