អាហ្សង់ទីន បានយកឈ្នះហុល្លង់នៅក្នុងការទាត់បាល់ប៉េណាល់ទី 4-3 បន្ទាប់ពីស្មើគ្នា 2-2 ក្នុងរយៈពេល 120 នាទី នៃការប្រកួតវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នាកីឡដ្ឋាន Lusail កាលពីយប់មិញ។
អាហ្សង់ទីន បាននាំមុខពីរគ្រាប់មុន ដោយ Nahuel Molina នៅនាទីទី35 មុនពេលដែល Lionel Messi បានបន្ថែមគ្រាប់បាល់ទីពីរ ពីការទាត់បាល់ពិន័យ 11 ម៉ែត្រនៅនាទីទី 73 ។ ប៉ុន្តែហុល្លង់ បានវាយបកបានសម្រេចពីគ្រាប់បាល់របស់កីឡាករបម្រុង Wout Weghorst នៅនាទីទី 83 និង 90+11 ។
អ្នកចាំទី Emiliano Martinez បានចាប់បាល់របស់ Virgil van Dijk និង Berghuis ដោយជោគជ័យនៅក្នុងការទាត់បាល់ប៉េណាល់ទី។ Lautaro Martinez បានទាត់សម្រេចទី ដើម្បីធានាជ័យជម្នះ 4-3 របស់អាហ្សង់ទីនទៅលើហុល្លង់៕
ទស្សនាវីដេអូ Highlight ខាងក្រោម៖