ម៉ារ៉ុក បានក្លាយជាក្រុមមកពីទ្វីបអាហ្រ្វិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup បន្ទាប់ពីពួកគេបានយកឈ្នះលើព័រទុយហ្គាល់ ក្នុងលទ្ធផល 1-0 នៅវគ្គ 8 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Thumama ទីក្រុងដូហា។
ខ្សែប្រយុទ្ធ Youssef En-Nesyri រកបានគ្រាប់បាល់ជ័យជម្នះក្នុងវគ្គទីមួយ ដោយការតែតបាល់បញ្ចូលទី។ ចំណែកព័រទុយហ្គាល់បានព្យាយាមវាយបកតាមស្មើ ប៉ុន្តែមិនមានសំណាងនោះទេ។
Ronaldo បានប្ដូរចូលនៅនាទីទី 50 ដែលជាការបង្ហាញខ្លួន 196 លើកក្នុងការប្រកួតអន្តរជាតិ ប៉ុន្តែការបរាជ័យនេះ អាចជាការលេងលើកចុងក្រោយរបស់គាត់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ហើយ។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖