យុទ្ធនាការ World Cup របស់អង់គ្លេស បានបញ្ចប់ដោយការខកចិត្ត ខណៈពួកគេបានធ្លាក់ចេញត្រឹមវគ្គ 8ក្រុមចុងក្រោយ ដោយសារចាញ់បារាំង 1-2 នៅកីឡដ្ឋាន Al Bayt ។
បារាំងបាននាំមុខនៅនាទីទី 17 ពីការទាត់របស់ Aurelien Tchouameni ដែលអ្នកចាំទីអង់គ្លេស Jordan Pickford មិនអាចសង្គ្រោះបាល់នេះបានឡើយ។ ប៉ុន្តែ Harry Kane បានស៊ុតប៉េណាល់ទីឱ្យអង់គ្លេសតាមស្មើនៅនាទីទី 53 ដែលធ្វើឱ្យខ្សែប្រយុទ្ធរូបនេះតាមស្មើកំណត់ត្រារបស់ Wayne Rooney ដែលស៊ុតបាន 53 គ្រាប់សម្រាប់អង់គ្លេស។
បារាំងបាននាំមុខសាជាថ្មី នៅនាទីទី 78 នៅពេលដែល Olivier Giroud បានតែតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Antoine Griezmann ប៉ុន្តែ អង់គ្លេសមានឱកាសទាត់បាល់ពិន័យ 11 ម៉ែត្រម្ដងទៀត បន្ទាប់ពី Theo Hernandez បង្កកំហុសលើ Mason Mount ក្នុងប្រអប់។ ទោះជាយ៉ាងណា Kane មិនអាចទាត់បញ្ចូលទីជាលើកទីពីរបានឡើយ។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖