×

អាហ្សង់ទីនVsក្រូអាត៖ក្រុមមិនដែលធ្លាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ះក្រុមមិនដែលចាញ់វគ្គចាញ់ធ្លាក់World Cup 5ប្រកួតចុងក្រោយ

ការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុមជម្រើសជាតិក្រូអាត នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងចាប់ផ្ដើមនៅយប់នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

ក្រុមទាំងពីរ បានឈានមកដល់វគ្គនេះ ដោយសារការទាត់បាល់ប៉េណាល់ទីដូចគ្នា ដោយអាហ្សង់ទីនបានយកឈ្នះលើហុល្លង់ ខណៈក្រូអាតបានទម្លាក់ប្រេស៊ីល ដែលជាក្រុមមកពីអាមេរិកឡាទីនដូចអាហ្សង់ទីន។

គួរកត់សម្គាល់ថា អាហ្សង់ទីន មិនដែលធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ក្នុងវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រឡើយ ហើយបានឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី 5 កាលពី World Cup ឆ្នាំ 2014 ដែលពួកគេបានចាញ់អាល្លឺម៉ង់។

ចំណែកក្រូអាតបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ក្នុងនាមជាក្រុមមិនដែលឈ្នះក្នុង 90នាទីធម្មតា នៅក្នុងវគ្គចាញ់ធ្លាក់ ហើយនៅព្រឹត្តិការណ៍ឆ្នាំនេះ ពួកគេកំពុងតែបង្កើតរឿងដដែលនេះឡើង។ ពួកគេមិនស្គាល់ពាក្យថាចាញ់ក្នុង 11 ប្រកួតចុងក្រោយ។

អាហ្សង់ទីន និងក្រូអាត ធ្លាប់ជួបគ្នាពីរដងក្នុងវគ្គចែកពូល World Cup កន្លងមក ដោយអាហ្សង់ទីនបានយកឈ្នះ 1-0 ក្នុងឆ្នាំ 1998 ប៉ុន្តែក្រូអាតទទួលបានជ័យជម្នះ 3-0 វិញក្នុងប្រទេសរុស្ស៊ីកាលពី 4 ឆ្នាំមុន ហើយសមាជិកជាច្រើននៃក្រុមក្រូអាតនាពេលនោះគឺកំពុងបន្តលេងនៅក្នុងក្រុមរបស់លោក Zlatko Dalic ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង