pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

អាប៊ីតក្នុងការប្រកួតអាហ្សង់ទីន-ក្រូអាតយប់នេះ គឺជនជាតិអ៊ីតាលី

អាហ្សង់ទីន នឹងប្រកួតជាមួយក្រូអាត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 យប់នេះ ខណៈលោក Daniele Orsato ត្រូវបានតែងតាំងជាអាជ្ញាកណ្ដាលសម្រាប់ សម្រាប់ការប្រកួតនៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

លោក Orsato គឺជាមន្ត្រីដែលមានបទពិសោធជាច្រើនឆ្នាំ ដោយបានក្លាយជាអាជ្ញាកណ្តាលរបស់ FIFA ក្នុងឆ្នាំ 2010។ គាត់បានកាត់ក្ដីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League កាលពីឆ្នាំ 2020 រវាង Paris Saint-Germain និង Bayern Munich ហើយបានដឹកនាំការប្រកួតចំនួន 2 នៅព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា គិតមកទល់ពេលនេះ។

លោក Orsato បានកាត់ក្ដីក្នុងជ័យជម្នះ 2-0 របស់អាហ្សង់ទីនលើម៉ិកស៊ិក ដែលគាត់បានបញ្ចេញកាតលឿងចំនួន 5 កាត ហើយបានដឹកនាំការប្រកួតដែលអេក្វាឌ័រយកឈ្នះលើម្ចាស់ផ្ទះកាតា ក្នុងថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ដោយឡែក ជំនួយការអាជ្ញាកណ្តាលនៅខ្សែបន្ទាត់ពីររូប គឺលោក Ciro Carbone ជនជាតិអ៊ីតាលី និងលោក Alessandro Giallatini ជនជាតិអ៊ីតាលី។ ជំនួយការអាជ្ញាកណ្តាលសម្រាប់ប្រព័ន្ធ VAR គឺលោក Massimiliano Irrati ក៏ជាជនជាតិអ៊ីតាលីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង