pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Ronaldo ប្រេស៊ីលចង់ឱ្យបារាំងក្លាយជាជើងឯកWorld Cup

លោក Ronaldo បាននិយាយថា គាត់គាំទ្រក្រុមមាន់គកបារាំង ក្នុងការក្លាយជាជើងឯកនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ហើយលោកមិនជ្រើសរើសអាហ្សង់ទីនឡើយ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រូអាត។

អតីតតារាប្រេស៊ីល ដែលឈ្នះពានរង្វាន់ World Cup ពីរសម័យកាល បានប្រាប់អ្នកសារព័ត៌មាន នៅតុមូលក្នុងទីក្រុងដូហា ថា៖ “តាំងពីដើមមក ការទស្សន៍ទាយរបស់ខ្ញុំគឺប្រេស៊ីល ឬបារាំង ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ”។ “ប្រេស៊ីលធ្លាក់ហើយ។ ប៉ុន្តែ បារាំងកាន់តែល្អពីមួយប្រកួតទៅមួយប្រកួត ហើយខ្ញុំនៅតែគិតថាពួកគេនឹងអាចឈ្នះ”។

Ronaldo ដែលស៊ុតបញ្ចូលទី 2 គ្រាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2002 យកឈ្នះលើអាល្លឺម៉ង់ បានបន្តថា៖ “ខ្ញុំចង់ឃើញម៉ារ៉ុកឈ្នះ ប៉ុន្តែវានឹងមិនអាចទៅរួចទេ។ បារាំងជាក្រុមខ្លាំង ទាំងការពារ បម្រើ និងប្រយុទ្ធ”។

មុនការប្រកួតរវាងអាហ្សង់ទីន ជាមួយក្រូអាត Ronaldo ថា៖ “ខ្ញុំនឹងមិនសប្បាយទេ” បើអាហ្សង់ទីនលើកពាន World Cup ប៉ុន្តែគាត់នឹងកោតសរសើរចំពោះក្រុមដែលក្លាយជាជើងឯក។

ការប្រកួតអាហ្សង់ទីន-ក្រូអាត នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង