×

វីដេអូ Highlight នៃការប្រកួតរវាងអាហ្សង់ទីនជាមួយក្រូអាត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup

ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះទៅលើក្រុមជម្រើសជាតិក្រូអាត ក្នុងលទ្ធផល 3-0 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈដែល Lionel Messi បានរួមចំណែកក្នុងការស្វែងរកគ្រាប់បាល់ពីរគ្រាប់សម្រាប់អាហ្សង់ទីន។

អាហ្សង់ទីន បានឈានទៅវគ្គផ្ដាច់ព្រ័ត្រ World Cup ជាលើកទី 6 របស់ពួកគេ ដោយរង់ចាំអ៊ុតមើលគូប្រកួតរបស់ពួកគេរវាងម៉ារ៉ុក និងបារាំង ដែលនឹងធ្វើការប្រកួតនៅយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់។

Messi វ័យ 35 ឆ្នាំ បានស៊ុតបាល់ប៉េណាល់ទីសម្រេចនៅនាទីទី 34 ដែលជាការបង្កកំហុសរបស់អ្នកចាំទី Dominik Livakovic ទៅលើ Julian Alarez ។ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងដដែល បានផ្ដល់ការនាំមុខគ្រាប់ទីពីរសម្រាប់អាហ្សង់ទីន 5 នាទីបន្ទាប់ ហើយជាអ្នករកគ្រាប់បាល់ទី 3 នៅនាទីទី 69 ក្នុងការប្រកួតពីការបញ្ជូនយ៉ាងល្អរបស់ Messi ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង