អាហ្សង់ទីន នឹងប្រកួតទល់នឹងបារាំង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail នាថ្ងៃអាទិត្យ ទី 18 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។
កីឡាករកំពុងលេងនៅក្របខណ្ឌ English Premier League ដែលនៅសល់ក្នុងព្រឹត្តិការណ៍ World Cup គិតត្រឹមពេលនេះ មានចំនួន 10 នាក់ ក្នុងនោះមាននៅខាងអាហ្សង់ទីន 5 នាក់ និងខាងបារាំង 5 នាក់។
អាហ្សង់ទីន៖ អ្នកចាំទី Emiliano Martinez (Aston Villa), ខ្សែការពារ Cristian Romero (Tottenham Hotspur), ខ្សែការពារ Lisandro Martinez (Manchester United), ខ្សែបម្រើ Alexis Mac Allister (Brighton) និង Julian Alvarez (Manchester City)។
បារាំង៖ អ្នកចាំទី Alphonse Areola (West Ham), អ្នកចាំទី Hugo Lloris (Tottenham Hotspur), ខ្សែការពារ Ibrahima Konate (Liverpool), ខ្សែការពារ William Saliba (Arsenal) និង Raphael Varane (Manchester United)៕