លោក Emmanuel Macron ប្រធានាធិបតីបារាំងបានអបអរសាទរជាមួយក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីក្រុមមាន់គកបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរជាប់ៗគ្នា។
ក្រុមរបស់លោក Didier Deschamps បានទម្លាក់ម៉ារ៉ុកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល 2-0។ ខ្សែបម្រើ Youssouf Fofana ដែលបានចូលលេងក្នុងការប្រកួត បានលាតត្រដាងថា លោក Macron បានអបអរសាទរដល់កីឡាករ រួមជាមួយសមាជិកនៃកងកម្លាំងប្រដាប់អាវុធម្នាក់ ហើយលោកប្រធានាធិបតីក៏បានគោរពដល់កីឡាករ Adrien Rabiot ដែលមិនបានចូលលេងកាលពីយប់មិញដោយសារមានជំងឺ។
បារាំងនឹងប្រកួតជាមួយអាហ្សង់ទីន នៅថ្ងៃទី 18 ខែធ្នូ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕