×

លោក Fernando Santos លាលែងពីតំណែងអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់

Fernando Santos បានលាលែងពីដំណែងអ្នកចាត់ការរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីបុរសវ័យ 68 ឆ្នាំរូបនេះ មិនអាចដឹកនាំក្រុមនេះឆ្លងផុតវគ្គ 8 ក្រុមចុងក្រោយ ដោយចាញ់ម៉ារ៉ុក 1-0 ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

Santos បានចំណាយ 8 ឆ្នាំជាមួយក្រុមព័រទុយហ្គាល់ ដោយបានឈ្នះពានរង្វាន់ Euro 2016 និង Nations League កាលពីឆ្នាំ 2019 ។

សមាគមបាល់ទាត់ព័រទុយហ្គាល់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ ” FPF សូមថ្លែងអំណរគុណដល់លោក Fernando Santos និងក្រុមបច្ចេកទេសរបស់គាត់ សម្រាប់ការបំពេញការងារក្នុងរយៈពេល 8 ឆ្នាំ ហើយនេះជាការថ្លែងអំណរគុណនេះជំនួសមុខឱ្យប្រជាជនព័រទុយហ្គាល់ផងដែរ។”

“ក្រុមប្រឹក្សាភិបាល FPF នឹងចាប់ផ្តើមដំណើរការជ្រើសរើសគ្រូបង្វឹកជម្រើសជាតិបន្ទាប់”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង