×

កីឡាករទី3របស់បារាំងបានធ្លាក់ខ្លួនឈឺ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រWorld Cupទល់នឹងអាហ្សង់ទីន

Kingsley Coman បានខកខានការហ្វឹកហាត់ដោយសារជំងឺ ដែលធ្វើឱ្យគេបានក្លាយជាសមាជិកទី 3 នៃក្រុមបារាំងដែលជួបប្រទះនឹងបញ្ហាតែមួយ។

បារាំងនឹងប៉ះអាហ្សង់ទីននៅកីឡដ្ឋាន Lusail នៅថ្ងៃអាទិត្យ ដើម្បីព្យាយាមស្វែងរកការឈ្នះពានរង្វាន់ FIFA World Cup ជាលើកទី2ជាប់ៗគ្នា បន្ទាប់ពីបានលើកពាននៅរុស្ស៊ីកាលពី 4 ឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ជំរំហ្វឹកហាត់របស់បារាំងកំពុងចាប់ផ្តើមប្រឈមមុខនឹងជំងឺឆ្លង បន្ទាប់ពី Adrien Rabiot និង Dayot Upamecano បានអវត្តមានក្នុងការប្រកួតជាមួយម៉ារ៉ុក ដោយលោក Didier Deschamps បាននិយាយថា នេះគឺជាការពារកុំឱ្យមានការឆ្លងទៅកាន់កូនក្រុមរបស់គាត់ផ្សេងៗទៀត។

ប៉ុន្តែថ្មីៗនេះ លោក Deschamps បាននិយាយថា៖ “Coman ក៏មានអាការគ្រុនក្តៅដែរ។ នៅទីក្រុង Doha សីតុណ្ហភាពបានធ្លាក់ចុះបន្តិច ហើយម៉ាស៊ីនត្រជាក់ត្រូវបានបើកជាប់ជានិច្ច។ ក្រុមរបស់ពួកយើងមានកីឡាករមួយចំនួនដែលមានរោគសញ្ញាដូចជាជំងឺផ្តាសាយ។”

Coman និងអ្នកដទៃទៀត មិនមានរយៈពេលយូរទៀតទេដើម្បីត្រឡប់មកជួយក្រុមវិញ ខណៈការប្រកួតរវាងបារាំងជាមួយអាហ្សង់ទីន នឹងចាប់ផ្ដើមនៅយប់ថ្ងៃអាទិត្យ ទី18 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង