×

ក្រូអាតប៉ះម៉ារ៉ុក ដណ្ដើមលេខ3នៅWorld Cup ផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើទូរទស្សន៍ CTN, MyTV និងCNC តែមួយគត់ចាប់ពីម៉ោង9:30នាទីយប់នេះតទៅ

ក្រូអាត នឹងប្រកួតជាមួយម៉ារ៉ុក សាជាថ្មីក្នុងការប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ 3 នៅកីឡដ្ឋាន Khalifa ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ចាប់ពីម៉ោង9:30នាទីយប់នេះតទៅ។

ក្រូអាត ដែលក្រុមជើងឯករងឆ្នាំ 2018 បានបរាជ័យក្នុងការឈានទៅវគ្គផ្ដាច់ព្រ័ត្រដោយចាញ់អាហ្សង់ទីន 3-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ម៉ារ៉ុក បានរងការបរាជ័យក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯកបារាំង ក្នុងលទ្ធផល 2-0 បន្ទាប់ពីពួកគេបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។

នេះជាការជួបគ្នាជាលើកទីពីរ ក្នុងព្រឹត្តិការណ៍នៅប្រទេសកាតា បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នាដោយគ្មានគ្រាប់បាល់កាលពីវគ្គចែកពូល។

លោក Zlatko Dalic គ្រូបង្វឹកក្រូអាត បាននិយាយថា ៖ “ការប្រកួតនេះ គឺជាវគ្គផ្តាច់ព្រ័ត្រសម្រាប់ពួកយើង។ មិនមែនជាវគ្គផ្តាច់ព្រ័ត្រតូចតាចទេ “។ វាគឺជាការប្រកួតធំផងដែរសម្រាប់ក្រុមម៉ារ៉ុក ដែលបានបង្កើតប្រវត្តិសាស្ត្ររួចហើយ។

Dalic បានបន្តថា នេះជា “ការប្រកួតដ៏លំបាកបំផុត និងអាក្រក់បំផុត” នៃព្រឹត្តិការណ៍នេះ។ ភាគីទាំងសងខាងបានបង្ហាញពីការតាំងចិត្តក្នុងការប្រកួតនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង