×

Messi នឹងបំបែកកំណត់ត្រាក្នុងការបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រWorld Cup

Lionel Messi បានតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Lothar Matthaus ក្នុងការបង្ហាញខ្លួនច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅពេលដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 និងបានបំបែកកំណត់ត្រារបស់កីឡាករម៉ិកស៊ិក Rafa Marquez ។

មុន World Cup 2022 កីឡាករវ័យ 35 ឆ្នាំរូបនេះ មិនបានស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង 10 ឡើយ។ គាត់នឹងបំបែកកំណត់ត្រារបស់ Matthaus ក្នុងការបង្ហាញខ្លួនលើកទី 26 នៅ World cup ពេលអាហ្សង់ទីនប្រកួតជាមួយបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ចាប់ពីម៉ោង 9:30 នាទីតទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់។

Messi ក៏បានបំបែកកំណត់ត្រារបស់ Rafa Marquez ដើម្បីក្លាយជាប្រធានក្រុមដែលមានវត្តមានក្នុងការប្រកួត World Cup ច្រើនបំផុត (17 ដង)។

Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង 8 នាក់ ដែលបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup ចំនួន 5 ផ្សេងៗគ្នា។ គាត់ក៏ជាកីឡាករតែម្នាក់គត់ដែលតែងតែមាន Assist ក្នុងការលេងនៅព្រឹត្តិការណ៍ World Cup 5 ផ្សេងៗគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង