×

គ្រូបារាំងថា មនុស្សជាច្រើនចង់ឱ្យMessiលើកពានWorld Cup តែលោកមិនឱ្យរឿងនេះកើតឡើងទេ

លោក Didier Deschamps អ្នកចាត់ការក្រុមជម្រើសជាតិបារាំង បានបញ្ជាក់ថា គាត់មិនខ្វាយខ្វល់ទេដែលមនុស្សជាច្រើនចង់ឱ្យអាហ្សង់ទីន និង Lionel Messi លើកពានរង្វាន់ World Cup នៅពេលដែលក្រុមទាំងពីរជួបគ្នានៅយប់ថ្ងៃអាទិត្យ ទី 18 ខែធ្នូនេះ។

លោក Deschamps មានបំណងចង់ក្លាយជាអ្នកចាត់ការទី 2 ដែលឈ្នះពានរង្វាន់ FIFA World Cup ចំនួន 2 ដងជាប់ៗគ្នា បន្ទាប់ពីជួយឱ្យបារាំងឈ្នះពានរង្វាន់នេះកាលពីឆ្នាំ 2018 ។

គាត់បាននិយាយថា៖ “ខ្ញុំដឹងថាអាហ្សង់ទីន និងមនុស្សជាច្រើនជុំវិញពិភពលោក ព្រមទាំងប្រជាជនបារាំងខ្លះសង្ឃឹមថា Lionel Messi អាចឈ្នះ World Cup ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងរបស់យើង”។

គាត់ក៏បាននិយាយផងដែរថា គាត់មិនមានការបារម្ភពីបញ្ហាឆ្លងជំងឺនៅក្នុងក្រុមបារាំងនោះទេ ដោយបានបញ្ជាក់ថា កីឡាករទាំងអស់របស់គាត់ បានចូលរួមហ្វឹកហាត់មុនការប្រកួតនេះ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង