ក្រុមបាលទាត់ជម្រើសជាតិក្រូអាត បានយកឈ្នះទៅលើក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងលទ្ធផល 2-1 វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមយកចំណាត់ថ្នាក់លេខ 3 សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa ទីក្រុងដូហា ប្រទេសកាតា។
ខ្សែការពារ Josko Gvardiol បានផ្ដល់គ្រាប់បាល់នាំមុខមុនសម្រាប់ក្រូអាត នៅក្នុង 7 នាទី ដោយការតែតបញ្ចូលទី។ ប៉ុន្តែកីឡាករ Achraf Dari របស់ម៉ារ៉ុក បានតែតបញ្ចូលទីផ្ដល់គ្រាប់តាមស្មើសម្រាប់ម៉ារ៉ុក នៅក្នុង 2 នាទីក្រោយមក។
Mislav Orsic បានបន្ថែមគ្រាប់ទីពីរ សម្រាប់ក្រូអាត ពេលនៅសល់ 3 នាទីចុងក្រោយនៃវគ្គទីមួយ។ ជ័យជម្នះនេះ ធ្វើឱ្យក្រូអាតទទួលបានមេដាយសំរឹទ្ធ។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖