×

វីដេអូ Highlight នៃការប្រកួតរវាងអាហ្សង់ទីនជាមួយបារាំង វគ្គផ្ដាច់ព្រ័ត្រWorld Cup

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅក្នុងការទាត់ប៉េណាល់ទីកាត់ក្ដី 4-2 បន្ទាប់ពីការប្រកួតបានបញ្ចប់ដោយលទ្ធផល 3-3 ក្នុងរយៈពេល 120 នាទី នៃវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Lusail ប្រទេសកាតា។

Lionel Messi បានផ្ដល់គ្រាប់នាំមុខសម្រាប់អាហ្សង់ទីនពីការទាត់បាល់ពិន័យប៉េណាល់ទី នៅនាទីទី 23។ នៅពេល 13 នាទីក្រោយមកកីឡាករ Alexis Mac Allister បានបញ្ជូនឱ្យ Di Maria ជាអ្នកស៊ុតគ្រាប់ទីពីរសម្រាប់អាហ្សង់ទីន។ ប៉ុន្តែនៅចុងម៉ោង Kylian Mbappe បានប្រើប្រាស់ពេលតែ 2 នាទី ដើម្បីតាមសើ្មសម្រាប់បារាំង ដោយស៊ុតបាល់ពិន័យប៉េណាល់ទីសម្រេចនៅនាទីទី 80 និងស៊ុត Volley នៅនាទីទី 81 ។

ចូលដល់ម៉ោងបន្ថែម 15 នាទីពីរដង Messi បានផ្ដល់ការនាំមុខសាជាថ្មី នៅក្នុងនាទីទី 108 ខណៈ Mbappe ទទួលបានប៉េណាល់ទីទីពីររបស់ខ្លួន ដោយបាល់ប៉ះដៃខ្សែការពារអាហ្សង់ទីន ដែលគេធ្វើបានសម្រេចនៅនាទីទី 118 ។

ទស្សនាវីដេអូ Highlight នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង