×

អ្នកគាំទ្រអាហ្សង់ទីនប្រមូលផ្ដុំគ្នាយ៉ាងកកកុញ អបអរការឈ្នះពានរង្វាន់World Cup ជាលើកទី3

អ្នកគាំទ្រអាហ្សង់ទីន បានប្រមូលផ្ដុំគ្នានៅតាមវិថីនានានៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេ បានយកឈ្នះបារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា។

នៅក្នុងការប្រកួតដ៏តានតឹងនៅកីឡដ្ឋាន Lusail ក្នុងទីក្រុងដូហា Lionel Messi បានដឹកនាំអាហ្សង់ទីនឱ្យឈ្នះជើងឯក World Cup ជាលើកទី 3 របស់ពួកគេ បន្ទាប់ពីបានយកឈ្នះក្រុមការពារតំណែងជើងឯកបារាំងក្នុងលទ្ធផល 4-2 ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ 3-3 ។

អ្នកគាំទ្រអាហ្សង់ទីនបានលើកទង់ជាតិ និងអាវពណ៌សលាយផ្ទៃមេឃ របស់ក្រុមអាហ្សង់ទីន នៅតាមទីប្រជុំជន ក្នុងទីក្រុង Buenos Aires និងទីតាំងល្បីៗផ្សេងទៀតបន្ទាប់ពីពួកគេក្លាយជាជើងឯក World Cup ។

គួររំឭកថា ក្រុមអាមេរិកខាងត្បូង ដែលបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ក្នុងឆ្នាំ 2014 មិនបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ 1986៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង