ខ្សែបម្រើ Alexis Mac Allister របស់ក្លិបបាល់ទាត់ Brighton នៃក្របខណ្ឌ Premier League បានក្លាយជាសមាជិកនៃក្រុមអាហ្សង់ទីន និងជាកីឡាករដ៏លេចធ្លោនៅក្នុងការប្រកួតនៃវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 ។
កីឡាករវ័យ 23 ឆ្នាំរូបនេះ បានក្លាយជាជម្រើសដំបូង 5 ប្រកួតជាប់ៗគ្នាក្នុងប្រទេសកាតា ចាប់តាំងពីចាញ់អារ៉ាប៊ីសាអ៊ូឌីត 2-1 និងបានស៊ុតបញ្ចូលទី 1 គ្រាប់ឱ្យអាហ្សង់ទីនក្នុងជ័យជម្នះ 2-0 លើប៉ូឡូញ ហើយត្រូវបានវាយតម្លៃជាកីឡាករល្អប្រចាំការប្រកួតនៃវគ្គផ្ដាច់ព្រ័ត្រ ទោះបីជា Lionel Messi បានឈ្នះ Man of the Match ក៏ដោយ។
Mac Allister ទើបតែចូលលេងបានទៀងទាត់នៅ Brighton នាពាក់កណ្តាលរដូវកាលមុន និង បានបង្ហាញខ្លួនសម្រាប់អាហ្សង់ទីនជាលើកដំបូងកាលពី 3 ឆ្នាំមុន។
Brighton បានទិញពីក្លិបអាហ្សង់ទីន Argentinos Juniors ក្នុងតម្លៃត្រឹមតែ 7 លានផោន កាលពីឆ្នាំ 2019 ហើយបានឱ្យ Argentinos Juniors ខ្ចីជើងវិញ មុនពេលក្លិបអាហ្សង់ទីន Boca Juniors ខ្ចីជើងបន្តនៅដើមរដូវកាល 2019-20 ។
Mac Allister បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ កាលពីខែតុលាដើម្បីបន្តស្នាក់នៅកីឡដ្ឋាន Amex រហូតដល់ឆ្នាំ 2025 ជាមួយ Brighton ៕