×

CBS រៀបចំការជួបជុំទស្សនាវគ្គផ្ដាច់ព្រ័ត្រ World Cup យ៉ាងអធិកអធមរវាងអាហ្សង់ទីននិងបារាំង

ក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប បានរៀបចំការជួបជុំទស្សនាវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 ដែលមានការអញ្ជើញចូលរួមពីសំណាក់គ្រួសារ CBS ជាច្រើនរូប។ ទិដ្ឋភាពដ៏សប្បាយរីករាយ លាយឡំជាមួយអារម្មណ៍ភ័យអររបស់អ្នកគាំទ្រក្រុមទាំងពីរផងនោះ បានធ្វើឱ្យបរិយាកាសមួយនេះកាន់តែពិសេសថែមមួយកម្រិតទៀត។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំរបស់ CBS ក៏បានធ្វើការចាប់រង្វាន់វត្ថុអនុស្សាវរីយផ្ដល់ជូនដល់បុគ្គលិកមានសំណាងចំនួន 5 រូបដែលបានគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដែលបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup Qatar 2022 ក្រោយពីការប្រកួតដ៏ស្វិតស្វាញនេះ។

សូមជម្រាបថា អាហ្សង់ទីន បានយកឈ្នះបារាំងដែលជាក្រុមការពារតំណែងជើងឯកកាលពី 4ឆ្នាំមុន នៅក្នុងការទាត់ប៉េណាល់ទីកាត់ក្ដី 4-2 បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 3-3 ក្នុងរយៈពេល 120 នាទី ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Lusail ប្រទេសកាតា។

CBS សូមថ្លែងអំណរគុណដល់ទស្សនិកជនដែលបានតាមដានការផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ក្នុងរយៈពេលមួយខែកន្លងមក ហើយសន្យាថានឹងបន្តនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យផ្សេងៗទៀតមកចែកជូនទស្សនិកជននៅពេលក្រោយៗទៀតផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង