ខ្សែប្រយុទ្ធ Karim Benzema បានសរសេរលើបណ្ដាញសង្គម Twitter ថា គាត់កំពុងចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង។
Benzema ដែលមានអាយុ 35 ឆ្នាំ បានខកខានការប្រកួត World Cup ដោយសាររបួស ខណៈក្រុមបារាំង បានចាញ់អាហ្សង់ទីន ក្នុងលទ្ធផល 4-2 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើគ្នា 3-3 ។
គាត់លេងបាន 97 ដង ស៊ុតបញ្ចូលទីបាន 37 គ្រាប់សម្រាប់បារាំង។ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះមិនបានលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំងអស់រយៈពេលជិត 6 ឆ្នាំហើយ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដែលពាក់ព័ន្ធនឹងអតីតមិត្តរួមក្រុម Mathieu Valbuena ប៉ុន្តែបានត្រលប់មកក្រុមវិញកាលពីព្រឹត្តិការណ៍ Euro 2020 ។
Benzema គឺជាម្ចាស់ពានរង្វាន់ Ballon d’Or ដែលត្រូវបានផ្ដល់ជូនកាលពីដើមឆ្នាំនេះ បន្ទាប់ពីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ Champions League ជាលើកទី14 កាលពីរដូវកាលមុន៕