ក្រុមកីឡាករបាល់ទាត់អាហ្សង់ទីន ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ត្រូវបានស្វាគមន៍ជាមួយនឹងពិធីទទួលកម្រាលព្រំក្រហម នៅពេលមកដល់ប្រទេសកំណើតរបស់ពួកគេ ក្នុងទីក្រុង Buenos Aires នៅពេលល្ងាច ថ្ងៃទី19 ខែធ្នូ។
Lionel Messi បានដឹកនាំក្រុមរបស់គាត់ ចេញពីក្នុងយន្តហោះដោយមានពានរង្វាន់ World Cup នៅក្នុងដៃផងដែរ។ ភ្លាមៗនោះ ពួកគេបានឡើងលើរថយន្តក្រុងបើកដំបូលមួយគ្រឿង ដែលបានដឹកពួកគេតាមក្បួនដង្ហែឆ្លងកាត់រដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន នៅចំពោះមុខអ្នកគាំទ្ររាប់សែននាក់។
អ្នកគាំទ្របានសម្រុកចូលទៅក្នុងរដ្ឋធានី Buenos Aires ដើម្បីអបអរជ័យជម្នះ ដោយមានការគ្រវីទង់ជាតិអាហ្សង់ទីនចេញពីរថយន្តរបស់ពួកគេ ខណៈពេលដែលអ្នកផ្សេងទៀតបានរាំងច្រៀងដោយសេចក្ដីរីករាយ៕