×

Lionel Messi ស៊ុត Hat-Trick ដើម្បីបំបែកឯកត្តកម្មរបស់ Pele ខណៈអាហ្សង់ទីនឈ្នះបូលីវី

Lionel Messi បានស៊ុតបាល់បញ្ចូលទី៣ គ្រាប់ ដើម្បីយកឈ្នះ Pele ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីអន្តរជាតិច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អាមេរិកខាងត្បូង កាលពីយប់មិញ ខណៈអាហ្សង់ទីន បានយកឈ្នះ ៣-០ លើ បូលីវី ក្នុងវគ្គជម្រុះ World Cup ។

Messi បានរកគ្រាប់បាល់បាន ទី ៧៧ ទី ៧៨ និងទី ៧៩ របស់ខ្លួន ដើម្បីធ្វើឱ្យអាហ្សង់ទីន បន្តដំណើរឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ នៅប្រទេសកាតា។ Pele រកបាន ៧៧គ្រាប់ ក្នុងនាមជាអ្នកកាន់កំណត់ត្រាស៊ុតបញ្ជូលទីអន្តរជាតិច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អាមេរិកខាងត្បូង។

Messi រកបាន Hat-Trick ជាលើកទី ៧ នៃអាជីពរបស់គេ។ គេនិយាយបន្ទាប់ពីការប្រកួតថា៖ “ ខ្ញុំបានរង់ចាំជាយូរមកហើយសម្រាប់រឿងនេះ”។

គេបន្ថែមថា៖ “ឥឡូវនេះខ្ញុំនឹងរីករាយជាមួយវា វាជាពេលវេលាដ៏ពិសេសមួយបន្ទាប់ពីការរង់ចាំជាយូរមកហើយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់”។

អតីតគូប្រជែងរបស់អតីតតារាឆ្នើមរបស់ក្រុម Barcelona ពោលគឺកីឡាករ Cristiano Ronaldo បានបង្កើតកំណត់ត្រាមិនធ្លាប់មាន សម្រាប់ការស៊ុតបាល់បញ្ចូលទីក្នុងបាល់ទាត់អន្តរជាតិ ដោយមានចំនួន ១១១ គ្រាប់ ក្នុង ១៨០ ប្រកួត៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង