×

EPLនឹងត្រឡប់មកវិញនៅលើកញ្ចក់ទូរទស្សន៍CTN និង MyTV នៅដើមសប្ដាហ៍ក្រោយ

បន្ទាប់ពីសម្រាកជាងមួយខែ អំឡុងពេលនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្របខណ្ឌលីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកវិញ នៅសប្ដាហ៍ក្រោយ ជាមួយនឹងការប្រកួតគូដ៏ជក់ចិត្តដែលស្ថានីយទូរទស្សន៍ CTN និង MyTV នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

ការផ្សាយបន្តផ្ទាល់គូដំបូង នៅសប្ដាហ៍ទី 17 រវាងក្លិប Aston Villa ទល់នឹង Liverpool នឹងធ្វើឡើងនៅថ្ងៃទី 27 ខែធ្នូ ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រតទៅ នៅលើកញ្ចក់ទូរទស្សន៍ MyTV។

Chelsea នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ Bournemouth នៅថ្ងៃទី 28 ខែធ្នូ ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ MyTV ។

នៅថ្ងៃបន្ទាប់ Leeds United នឹងត្រូវស្វាគមន៍ Manchester City ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង