×

Mbappe ត្រឡប់ទៅដល់ទីលានហ្វឹកហាត់ក្លិបរបស់ខ្លួនហើយ

Kylian Mbappe មិនត្រូវការពេលវេលាយូរទេ ដើម្បីសម្រួលអារម្មណ៍សោកសៅបន្ទាប់ពីក្រុមជម្រើសជាតិបារាំងបានប្រកួតចាញ់អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 កាលពីពេលថ្មីៗនេះ។

នៅថ្ងៃនេះ ពោលគឺ ៣ថ្ងៃបន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ដែលបារាំងបានចាញ់ដោយការទាត់ប៉េណាល់ទី ខ្សែប្រយុទ្ធ Mbappe បានវិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់របស់ក្លិបដែលគេកំពុងប្រកបអាជីពនៅប្រទេសបារាំង។

ដោយឡែកមិត្តរួមក្រុមរបស់គេ គឺ Lionel Messi ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup កំពុងស្ថិតនៅប្រទេសកំណើតរបស់គាត់ដើម្បីចូលរួមពិធីអបអរសាទរជាបន្តបន្ទាប់ នៅទីក្រុង Buenos Aires ។

សូមបញ្ជាក់ថា Mbappe ដែលជាម្ចាស់ស្បែកជើងមាស បានស៊ុតបាន 3 គ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រ World Cup ដោយធ្វើឱ្យកីឡាករវ័យ 23 ឆ្នាំរូបនេះ បានក្លាយជាកីឡាករដំបូងដែលអាចរកបានហែតទ្រីកនៅវគ្គនេះបន្ទាប់ពី Sir Geoff Hurst របស់អង់គ្លេស ស៊ុតបាន 3 គ្រាប់ទៅលើអាល្លឺម៉ង់ កាលពីឆ្នាំ 1966 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង