×

ធនាគារជាតិអាហ្សង់ទីន សិក្សាពីសំណើដាក់រូបMessiលើក្រដាសប្រាក់1000ប៉េសូ

សេចក្ដីរាយការណ៍បានឱ្យដឹងថា ធនាគារជាតិនៃប្រទេសអាហ្សង់ទីន កំពុងពិនិត្យមើលសំណើដើម្បីដាក់រូបភាពរបស់ Lionel Messi លើក្រដាសប្រាក់ប៉េសូអាហ្សង់ទីន បន្ទាប់ពីជួយឱ្យពួកគេបានលើកពាន FIFA World Cup 2022 ។

យោងតាមសារព័ត៌មាន El Financiero មន្ត្រីនៃធនាគារជាតិអាហ្សង់ទីនកំពុងសិក្សាពីបញ្ហានេះហើយ។ ធនាគារជាតិអាហ្សង់ទីន ធ្លាប់បានផលិតកាក់ដើម្បីអបអរការឈ្នះពានរង្វាន់ World Cup ឆ្នាំ 1978 ដែលជាការឈ្នះពានរង្វាន់ពិភពលោកជាលើកដំបូងរបស់ក្រុមអាមេរិកឡាទីន។

ការបោះពុម្ពរូបភាពរបស់ Messi នៅលើក្រដាសប្រាក់ 1000 ប៉េសូ គឺដើម្បីឱ្យមានលេខ “10” ដែលជាលេខអាវរបស់គាត់។ El Financiero បានបន្តថា ក្រដាសប្រាក់នេះនឹងក្លាយជាការដាស់តឿនស្មារតីរបស់ប្រជាជនអាហ្សង់ទីនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង