×

ម្ចាស់ពានរង្វាន់បាល់មាស World Cup ទំនងជាបន្តកុងត្រាជាមួយក្លិបបារាំង

កាសែតបារាំង Le Parisien បានរាយការណ៍នៅសប្តាហ៍នេះថា Lionel Messi ដែលបានឈ្នះពានរង្វាន់ World Cup និងពានរង្វាន់បាល់មាសជាសមិទ្ធផលឯកត្តជន បានឈានដល់កិច្ចព្រមព្រៀងជាមួយ Paris St Germain ដើម្បីស្នាក់នៅជាមួយក្លិបបារាំងនេះដល់ រដូវកាល 2023-24 ។

ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ និងជាអ្នកឈ្នះពានរង្វាន់ Ballon D’Or ចំនួន 7 ដង បានជួយអាហ្សង់ទីនលើកពាន World Cup ដោយបានផ្តួលបារាំងដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ ។

ប្រធានក្លិប Paris St Germain លោក Nasser Al-Khelaifi បាននិយាយថា បច្ចុប្បន្ន Messi កំពុងសប្បាយចិត្តក្នុងការលេងនៅបារាំង ហើយបង្ហើបថាការពិភាក្សាអំពីការបន្តកុងត្រានឹងធ្វើឡើងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។

សូមជម្រាបថា Messi បានផ្លាស់ទៅបារាំងពី Barcelona កាលពីឆ្នាំ 2021 ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង