អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលបានដណ្ដើមបានខ្សែក្រវាត់ និងពានរង្វាន់របស់ស្ដេចថៃ កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួនជាមួយនឹងខ្សែក្រវាត់ដែលជាសមិទ្ធផលដ៏ធំបំផុតក្នុងអាជីពរបស់គាត់នៅលើសង្វៀនប្រដាល់របស់ CBS កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ កន្លងទៅ។
សមាជិកនៃក្លិបប្រដាល់អេភូថងកីឡា បានបង្ហាញស្នាមញញឹមនិងលើកដៃសំពះនៅលើសង្វៀន CBS ដែលនេះជាមោទកភាពមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលគាត់បានក្លាយជាកីឡាករខ្មែរដំបូងបង្អស់ ដែលបានឈ្នះខ្សែក្រវាត់ និងពានរង្វាន់ស្ដេចថៃ។
សូមជម្រាបថា ធឿន ធារ៉ា បានធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ ១ថ្ងៃបន្ទាប់ពីទទួលជ័យជម្នះលើជើងខ្លាំងថៃ សៃយោគ ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីមួយ ដោយផ្ដួលគូប្រកួតឱ្យអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹក១ កាលពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ៕