Kylian Mbappe បានអះអាងថា ការឈឺចាប់នៅ World Cup មិនអាចបំភ្លេចបានទេ ប៉ុន្តែគេនឹងមិនខ្ជះខ្ជាយពេលវេលាក្នុងការធ្វើសង្គ្រាមពាក្យសម្ដីជាមួយអ្នកចាំទី Emilano Martinez របស់អាហ្សង់ទីនឡើយ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង បានក្លាយជាកីឡាករដំបូងគេចាប់តាំងពីលោក Sir Geoff Hurst ក្នុងឆ្នាំ 1966 ដែលបានស៊ុតបញ្ចូលទីហែតទ្រីក នៅវគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែក្រុមបារាំង បានចាញ់អាហ្សង់ទីនក្នុងការស៊ុតបាល់ប៉េណាល់ទី ដែលជួយសង្គ្រោះបានដោយ Martinez ។
Martinez បានចំអក Mbappe នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីការប្រកួត ហើយបានកាន់រូបតុក្កតាដែលបិតរូបមុខរបស់ Mbappe អំឡុងពេលដង្ហែក្បួនពានរង្វាន់ World Cup ក្នុងទីក្រុង Buenos Aries នៅប្រទេសអាហ្សង់ទីន។
ប៉ុន្តែថ្មីៗនេះ Mbappe បាននិយាយថា៖ “នេះមិនមែនជាបញ្ហារបស់ខ្ញុំទេ។ ខ្ញុំគ្មានកម្លាំងដើម្បីខ្ជះខ្ជាយជាមួយរឿងដែលឥតប្រយោជន៍បែបនេះទេ”។ កីឡាករវ័យ 23 ឆ្នាំបានបន្ថែមថា វាមិនប៉ះពាល់ដល់ការលេងរបស់គេសម្រាប់ក្លិបដែលខ្លួនកំពុងប្រកបអាជីពឡើយ៕