×

កីឡាកររុស្ស៊ី Daniil Medvedev ក្លាយជាម្ចាស់ជើងឯក ការប្រកួតវាយកូនបាល់ពានរង្វាន់ US Open 2021

ការប្រកួតវាយកូនបាល់កម្រិត Grand Slam ពានរង្វាន់ US Open 2021 បានបញ្ខប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេលជាង២សប្តាហ៍កន្លងមក នាទីក្រុង New York សហរដ្ឋអាមេរិក។

ជាក់ស្តែង គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីនេះផងដែរ នោះគឺកីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីរុស្ស៊ី Daniil Medvedev ដោយគេបានយកឈ្នះកីឡាករដែលកំពុងឈរលេខ១ពិភពលោក មកពីសែប Novak Djokovic នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផលស្ទួនគ្នា 6-4 6-4 និង 6-4។

វាជាការសងសឹកបានសម្រេចរបស់ Daniil Medvedev ទៅលើ Novak Djokovic បន្ទាប់ពីរូបគេ បានខកចិត្តក្នុងការប្រកួតកម្មវិធី Australian Open 2021 កាលពីពេលកន្លងទៅ។ វាក៏ជាការឈ្នះជើងឯកពានរង្វាន់ កម្រិត Grand Slam ជាលើកដំបូងរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះដែរ។

សម្រាប់ Novak Djokovic វិញ បរាជ័យនេះ បានបញ្ចប់ក្តីសង្ឃឹមរបស់គេក្នុងការឈ្នះពានរង្វាន់ Gland Slam ទាំង៤ប្រចាំរដូវកាល បន្ទាប់ពីគេបានឈ្នះពានរង្វាន់ Australian Open, French Open និង Wimbledon រួចមកហើយ។ វាក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ Djokovic មិនឱ្យវ៉ាហួសគូប្រជែងគឺកីឡាករស្វីស Roger Federer និង កីឡាករអេស្ប៉ាញ Rafael Nadal ដើម្បីកា្លយជាកីឡាករឈ្នះពានរង្វាន់ Grand Slam ច្រើនជាងគេនោះទេ ដោយបច្ចុប្បន្នកីឡាករទាំង៣រូប ឈ្នះពានរង្វាន់កំពូលការប្រកួតវាយកូនបាល់នេះចំនួន២០ដងដូចគ្នា។

ដោយឡែក សម្រាប់ការប្រកួតផ្នែកនារីវិញគឺ កីឡាការនីអង់គ្លេស Emma Raducanu បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះកីឡាការនីកាណាដា Leylah Fernandez ។

សូមបញ្ជាក់ថា កម្មវិធី US Open គឺជាការដំណើរការលើកទី១៤០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ និង ជាការប្រកួតកម្រិត Grand Slam ចុងក្រោយ សម្រាប់រដូវកាល ២០២១ នេះ។ សម្រាប់ជើងឯកនៃកម្មវិធី ទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន ៥សែនដុល្លារអាមេរិកឯណោះ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង