×

Gareth Bale នឹងចូលរួមកម្មវិធីប្រកួតកូនហ្គោលដណ្ដើមប្រាក់ 9លានដុល្លារអាមេរិក

Gareth Bale បានប្រកាសថា ខ្លួននឹងចូលរួមក្នុងព្រឹត្តិការណ៍វាយកូនហ្គោល PGA Tour នៅទីក្រុង Pebble Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់។

កីឡាករវ័យ 33 ឆ្នាំដែលតំណាងឱ្យក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ប្រទេសកាតា បានប្រកាសកាលពីថ្ងៃទី 9 ខែមករា ថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់កម្រិតក្លិបនិងអន្តរជាតិ។ Bale បានឈ្នះពានរង្វាន់ Champions League ចំនួន 5 សម័យជាមួយ Real Madrid អំឡុងពេលស្នាក់នៅរយៈពេល 9 ឆ្នាំ។

ក្នុងអាជីពបាល់ទាត់របស់គាត់ Bale ធ្លាប់បានបង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងកីឡាវាយកូនហ្គោល ហើយឥឡូវនេះ គាត់នឹងចូលរួមក្នុងព្រឹត្តិការណ៍ AT&T Pebble Beach Pro-Am រួមជាមួយអ្នកឈ្នះពានរង្វាន់ US Open ពោលគឺកីឡាករ Matt Fitzpatrick និងអ្នកចូលរួមចំនួន 156 នាក់ផ្សេងទៀត។

Bale បាននិយាយនៅលើ Instagram ថា៖ “រីករាយដែលបានប្រកាសថា ខ្ញុំនឹងលេងនៅក្នុង AT&T Pebble Beach Pro-Am នៅដើមខែក្រោយ! Let’s go។”

កីឡាករ Bill Murray, Jason Bateman និង Macklemore នឹងស្ថិតក្នុងចំណោមកីឡាករផ្សេងទៀតដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលមានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 9 លានដុល្លារដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង