×

កំណត់ត្រាថ្មីមួយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីគកំពូលកម្ពុជាដែលក្រុមភ្ញៀវឈ្នះទាំង៦ប្រកួត, គ្រាប់បាល់ឈ្នះចាប់ពី២គ្រាប់ឡើង

កាលប្រកួតបាល់ទាត់លីគកំពូលនៅសប្ដាហ៍ទី១៣ មាន៦ប្រកួតនៅថ្ងៃសៅរិ៍ចំនួនបីប្រកួត និងនៅថ្ងៃអាទិត្យចំនួនបីប្រកួត។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលជាដំបូង គឺថាក្រុមការពារដំណែងជើងឯកបឹងកេត ត្រូវបានក្រុមកំពុងឡើងជើង វិសាខា យកឈ្នះក្នុងលទ្ធផលបច្ចេកទេស៥ទល់នឹង១ នៅក្នុងទឹកដីបឹងកេត។

ចំណែកការប្រកួតពីរគូទៀត ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមនគរបាលជាតិ៥ទល់នឹងសូន្យ ខណៈពេលដែលក្រុមភ្ញៀវណាហ្គាវើល បានយកឈ្នះក្រុមគីរីវង្សសុខសែនជ័យ៥ទល់នឹង២ ដែលជាការប្រកួតដែលមានកាតក្រហមកីឡករម្នាក់សងខាង (គីរីវង្សសុខសែនជ័យនៅតង់ទី១ ណាហ្គាវើលនៅតង់ទី២)។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យវិញ ក្រុមជើងឯក៦សម័យភ្នំពេញក្រោនបានយកឈ្នះក្រុមអង្គរថៃហ្គឺរក្នុងលទ្ធផលបច្ចេកទេស២ទល់នឹងសូន្យ នៅពេលដែលក្រុមអង្គរថៃហ្គឺរមានកីឡាករម្នាក់ទទួលបានកាតក្រហម។ ក្រុមក្រុមកងយោធពលខេមរភូមិន្ទ យកឈ្នះក្រុមអគ្គីសនីកម្ពុជាដោយលទ្ធផល៣ទល់នឹងសូន្យ ក្នុងពេលកំពុងធ្លាក់ភ្លៀងខ្លាំង។ ក្រុមអាស៊ី អឺរ៉ុប យូណាយធីត យកឈ្នះក្រុមព្រៃវែងដោយលទ្ធផល៤ទល់នឹង២។

រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺក្រុមភ្ញៀវអាចស៊ុតចូលក្រុមម្ចាស់ផ្ទះដោយគ្រាប់បាល់ចំនួន៥គ្រាប់ដូចគ្នាក្នុងថ្ងៃជាមួយគ្នា ពេលវេលាប្រកួតដូចគ្នាដែលអាចថាជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីគកំពូលកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង