×

លោក ថោង ខុន បញ្ជាក់អត្ថន័យរូបរាងសំពៅ និងប៉មកម្ពស់ ៩៩ម៉ែត្រទាំងពីរ ក្នុងរូបភាពសំណង់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ជាក់អត្ថន័យ រូបរាងសំពៅ និងប៉មកម្ពស់ ៩៩ម៉ែត្រទាំងពីរ ក្នុងរូបភាពសំណង់វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ៖

“វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងក្រោមទស្សនទានប្រជា សាស្រ្តជាធំដែលជាគោលដៅបម្រើសុខុមាលភាពសោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និង បរិស្ថានកម្រិតខ្ពស់ ។ ក្នុងនោះធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដីសំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖

រូបរាងសំពៅ និមិត្តរូបនៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិត ចេញជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្លស់ ៩៩ម៉ែត្រជាសក្ខីភាព នៃថាមពលដ៏រឹងមាំនៃស្មារតី មិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាននេះ បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដាកីឡាអន្តរជាតិ អាចជួយឱ្យកម្ពុជាកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ព្រឹត្តិការណ៍កីឡាធំៗ ពិសេសជាវិមានកីឡដ្ឋានស្តង់ដាសុវត្ថិភាពខ្ពស់ ដោយអាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ក្នុងករណីមានហានិភ័យជាយថាហេតុ ដោយប្រើពេល ៧នាទីប៉ុណ្ណោះ៕”

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង