×

រូបភាពPictograms សម្រាប់កីឡាអូឡាំពិកឆ្នាំ២០២៤ ត្រូវបានបង្ហាញជាផ្លូវការ

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក Paris 2024 កាលពីថ្ងៃពុធ បានដាក់បង្ហាញរូបភាព Pictograms ដែលបានរចនាថ្មីជាផ្លូវការ។

រូបតំណាងចំនួន៤៧ប្រភេទកីឡា សម្រាប់កីឡាអូឡាំពិក Paris 2024 ត្រូវបានលាតត្រដាង ខណៈកីឡាប៉ារ៉ាឡាំពិក មានរហូតដល់ទៅ ៦២ ប្រភេទកីឡា។

ប្រធានគណៈកម្មាធិការអូឡាំពិកឆ្នាំ២០២៤ (Paris 2024) លោក Tony Estanguet បាននិយាយថា ការចេញផ្សាយការរចនាគឺជាការសម្គាល់នៅក្នុងការរាប់ថយក្រោយនៃព្រឹត្តិការណ៍ដែលនឹងបើក នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤។

លោក Tony Estanguet បានមានប្រសាសន៍ថា៖ “រូបភាពចំនួន 62 នៃវិញ្ញាសាអូឡាំពិក និងប៉ារ៉ាឡាំពិក នឹងលែងជារូបសញ្ញាទៀតហើយ ប៉ុន្តែជាផ្លាកសញ្ញានៃកិត្តិយស”។

“ជាមួយនឹងផ្លាកសញ្ញានៃកិត្តិយសទាំងនេះ យើងនឹងអបអរសាទរនូវចំណងពិសេសដែលបង្រួបបង្រួមអ្នកចូលចិត្ត និងសមាជិកសហគមន៍កីឡា”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង