×

រៀតណាមថានឹងដណ្ដើមមេដាយមាស១០០គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅកម្ពុជា

វៀតណាម បានដាក់គោលដៅដណ្ដើមយកមេដាយមាសយ៉ាងហោចណាស់ចំនួន ១០០ គ្រឿង និងកំណត់យកចំណាត់ថ្នាក់កំពូលទាំង៣ ក្នុងតារាងមេដាយ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅខែឧសភាខាងមុខនៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាមផ្លឺសនៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះ។

ប្រភពដដែលបន្តថា វៀតណាម នឹងប្រកួតលើ ៣០ប្រភេទកីឡាក្នុងចំណោម៣៦ប្រភេទ ក្នុងចំណោម៥៨៣វិញ្ញាសានៅព្រឹត្តិការណ៍ស៊ីហ្គេម ដែលរៀបចំនៅប្រទេសកម្ពុជា។

ក្នុងការរៀបចំសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនដើម្បីចូលរួមការប្រកួតនេះ ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ា និងថ្នាំកីឡារបស់វៀតណាម បានស្នើឱ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់អាហារ និងថ្នាំជំនួយបន្ថែម ដើម្បីជៀសវាងឧបទ្ទវហេតុសារធាតុញៀនដែលអាចកើតមាន។

វិស័យកីឡា បានស្នើឱ្យពន្លឿនការរៀបចំ និងសម្រេចនូវគ្រោងការណ៍ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អត្តពលិកវៀតណាមឱ្យឈានដល់សមត្ថភាពខ្ពស់បំផុតរបស់ពួកគេ។

ការប្រកួតកីឡាលើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។ ប្រទេសនានានឹងដាក់ជូនកម្ពុជានូវចំនួនអត្តពលិក និង កីឡាដែលចូលរួមប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង