សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានប្រកាសថា ប្រទេសថៃនឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឡើយ។
ថៃនឹងដកខ្លួនពីវិញ្ញាសា VALORANT ដូចជាប្រទេសសិង្ហបុរី និងប្រ៊ុយណេ ដែលបានដកខ្លួនផងដែរ។ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកថៃ លោក Santi Lothong បានបញ្ជាក់ថា ការសម្រេចមិនចូលរួមនេះ ដោយសារការយឺតយ៉ាវនៃការដាក់បញ្ចូលវិញ្ញាសា VALORANT ។ លោកបន្តថា ថៃមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនសម្រាប់វិញ្ញានេះឡើយ។
លើសពីនេះ ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ថវិកាសម្រាប់ការបញ្ជូនអត្តពលិក ដែលនាំឱ្យសហព័ន្ធកីឡាអេឡិចត្រូនិកថៃ សម្រេចបញ្ជូនក្រុមកីឡាអេឡិចត្រូនិកសម្រាប់ស៊ីហ្គេមឆ្នាំ 2023 ត្រឹមតែពីរក្រុមប៉ុណ្ណោះគឺ PUBG Mobile និង Attack Online 2 ៕