×

អារ៉ាប៊ីសាអ៊ូឌីតទទួលសិទ្ធិរៀបចំការប្រកួត FIFA Club World Cup 2023

អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA Club World Cup ឆ្នាំ ២០២៣ ដែលជំហានដ៏សំខាន់មួយទៀត បន្ទាប់ពីទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៧។

FIFAបានប្រកាសកាលពីយប់ថ្ងៃអង្គារថា អារ៉ាប៊ីសាអ៊ូឌីតនឹងរៀបចំការប្រកួត Club World Cup ដែលមានក្រុមចំនួន៧ចូលរួម ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-២២ ខែធ្នូ។ ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីថ្ងៃអង្គារ បានកើតឡើង៣ថ្ងៃ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំ ២០២២ ដែល Real Madrid បានយកឈ្នះ Al Hilal ដោយលទ្ធផល ៥-៣ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Faisal រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងថា៖ “យើងមានកិត្តិយស និងរំភើបចិត្តជាខ្លាំងដែលត្រូវបានផ្តល់ឱកាសដើម្បីស្វាគមន៍ក្លិបបាល់ទាត់ឈានមុខគេរបស់ពិភពលោក និងអ្នកគាំទ្ររបស់ពួកគេទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។”

ទន្ទឹមនឹងព្រឹត្តិការណ៍ Club World Cup ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបញ្ជាក់កាលពីដើមខែនេះថា ខ្លួនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០២៧៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង