×

ម្ចាស់ភាគហ៊ុនធំកីឡាកាស WWE ចង់លក់ក្រុមហ៊ុនរបស់ខ្លួន

លោក Vince McMahon ម្ចាស់ភាគហ៊ុនធំរបស់ World Wrestling Entertainment ចង់លក់ក្រុមហ៊ុនផ្សព្វផ្សាយកីឡាកាសដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះ ក្នុងតម្លៃដ៏មហាសាល៩ពាន់លានដុល្លារ។

បុរស៧៧ឆ្នាំ ជានាយកប្រតិបត្តិ និងជាប្រធានកីឡាកាស WWE អស់រយៈពេល៤០ឆ្នាំ ហើយបានកែប្រែ កីឡាមួយនេះក្លាយទៅជាកីឡាដ៏មានប្រជាប្រិយបំផុត នៅទូទាំងពិភពលោក។

យ៉ាងណា លោកបានលាលែងពីតំណែងនៅខែមិថុនា ឆ្នាំ ២០២២ ព្រោះការចោទប្រកាន់ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទ និងរឿងហិរញ្ញវត្ថុ។

ក្រៅពីការដាក់លក់ភាគហ៊ុន បច្ចុប្បន្ន WWE ក៏កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការទទួលបានកិច្ចព្រមព្រៀងចាក់ផ្សាយទូរទស្សន៍ថ្មីរបស់ខ្លួន ខណៈការចាក់ផ្សាយជាទៀងទាត់លើកិច្ចព្រមព្រៀងចាស់ គឺតាមរយៈទូរទស្សន៍ Fox និងកម្មវិធីប្រព័ន្ធអ៊ីនធឺណិត Comcast’s Peacock។

ជាមួយគ្នានោះ ការចង់ដាក់លក់ក្រុមហ៊ុន WWE នៅក្នុងតម្លៃ៩ពាន់លានដុល្លាររបស់លោក McMahon ទំនងជាពិបាកនឹងកើតឡើងខ្លាំងណាស់ ដោយសារតែផ្អែកលើបញ្ហាសេដ្ឋកិច្ចពិភពលោក ដែលកំពុងរង្គោះរង្គើ បូករួមនឹងការកើនឡើងនៃអត្រាការប្រាក់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង